និស្សិត IT បទហ្នឹងមានន័យថាម៉េចតោះមើលទាំងអស់គ្នា

និស្សិត IT បទហ្នឹងមានន័យថាម៉េចតោះមើលទាំងអស់គ្នា

នាពេលថ្មីៗនេះនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក យើងសង្កេតឃើញថាគ្រប់ផេកទទួលបានការគាំទ្រច្រើនពីសំណាក់អ្នកចូលទស្សនាជាមួយនឹងវីដេអូនេះណាស់។ តើវីដេអូនោះគឹជាអ្វីទៅ? វីដេអូនោះគឹជា វីដេអូដែលបុរសម្នាក់មានសម្បុរខ្មៅស្រអែមកំពុងតែលើកឡើងលើរួចរាំតាមចង្វាក់ភ្លេង មើលទៅគាត់ហាក់ដូចជាមានអារម្មណ៍សប្បាយជាមួយនឹងចង្វាក់បទនេះខ្លាំងណាស់។ តើអ្នកទាំងអស់គ្នាយល់ពីអត្ថន័យនៅក្នុងបទនេះហើយរឺនៅ? ក្នុងផេកមួយដែលមានឈ្មោះថា ” អរគុណ ភាពក្រ Page ” បានបង្ហោះវីដេអូដែលបានបកប្រែជាអក្សរខ្មែរនៅក្នុងវីដេអូតើបទហ្នឹងមានន័យថាម៉េចសូមនិស្សិត IT អានទាំងអស់គ្នា:
” អ្នកណាគេស្អប់ អ្នកណាគេឈ្នះ ក៏ស្រេចតែគេទៅ គ្រាន់តែយើងស្គាល់ខ្លួនឯង ធៀបនឹងគេធ្វើអ្វី”
” អ្នកណាគេថា អ្នកណាគេដាក់ទំនាយ អ្នកណាគេបន្លំ អ្នកណាគេមើលងាយ ក៏បណ្តោយទៅ ក៏តាមចិត្តគេទៅ”
” អ្នកណាគេសរសើរ អ្នកណាគេបញ្ចោរថាអស្ចារ្យ តែយើងស្គាល់ខ្លួនឯង ក៏អោយគេបញ្ចោរទៅ”
” អ្នកណាគេស្រលាញ់ អ្នកណាគេស្អប់ គេលាបពណ៍យើង តែយើងស្គាល់ខ្លួនឯង ក៏បណ្តោយអោយគេធ្វើទៅ”
” កើតជាមនុស្ស វាចប់ហើយត្រឹមស្លាប់ ចង់បានច្រើនធ្វើអី បើជារបស់អនត្តា”
ពន្យល់ពាក្យ “អនត្តា” ​ជា​ពាក្យ​ក្នុង​ភាសា​បាលីប្រែ​ថា មិន​មែនជារបស់​ខ្លួន​ ដែលស្ថិតស្ថេរ។ តោះទស្សនាវីដេអូ

ปลอย

បទហ្នឹងមានន័យថាម៉េចបានជា និស្សិត IT ម្នាក់នេះស្ដាប់ហើយរហូតបែកចឹង 😂😂😂😂 subtitles khmer#ปล่อย

Posted by អរគុណ ភាពក្រ Page on Thursday, June 1, 2017

ជាមួយគ្នានេះផងដែរក្រោយពីទទួលបានការគាំទ្រពីសំណាក់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក យើងសង្កេតឃើញថាយុវជនខ្មែរជាច្រើនបានធ្វើត្រាប់តាម បុរសថៃម្នាក់នោះ អ្នកខ្លះក៏ត្រូបានគេគាំទ្រ អ្នកខ្លះក៏ត្រូវបានគេមិនពេញចិត្តចំពោះទង្វើបែបនេះផងដែរ សម្រាប់ជាយោបលយ៉ាងណានោះ សូមបងប្អូនចូលរួមទស្សនាវីដេអូដែល យុវជនខ្មែរយើងធ្វើត្រាប់តាមបុរសនោះ ហើយចូលរួមជាមតិផ្ទាល់ខ្លួនចំពោះវីដេអូទាំងនេះតាមការគិតរបស់អ្នកទាំងអស់គ្នាចុះ។

Posted by Koam Sameth on Saturday, June 3, 2017

Share this post